ភ្នំពេញ ៖ ដោយគិតចាប់ពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមេសា នេះ គឺមាន រយៈពេលលើស១៤ថ្ងៃហើយ ក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាល ក៏បានពុំបានរកឃើញ ករណីវិជ្ជមាន កូវីដ-១៩ ថ្មីនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបញ្ចប់ការ ត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៤ មេសា នេះ ដោយរក្សាទុកតែមណ្ឌល ចត្តាឡីស័កម្រិត២ ដើម្បីបន្ដតាមដានស្ថានភាពសុខភាព កម្មករចំនួន២០នាក់ទៀត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី២៤ មេសា នេះ «ក្រោយការ បិទបញ្ចប់មណ្ឌលត្រួតតិនិត្យសុខភាពកម្មកររោងចក្រទាំង១០កន្លែងនេះ ប្រសិនជាបងប្អូន កម្មករមានអាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាល តាមរយៈលេខ១១៥ ឬទូរស័ព្ទលេខ ០១២៨២៥៤២៤»៕ E B
ខាងក្រោមនេះជា សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ៖